navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextសកម្មភាពប្រារព្ធកម្មវិធីអបអរបុណ្យចូលឆ្នាំចិន
សកម្មភាពប្រារព្ធកម្មវិធីអបអរបុណ្យចូលឆ្នាំចិន
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥
សកម្មភាពខ្លះៗរបស់សិស្ស-និស្សិតថ្នាក់ភាសាបរទេស ចូលរួមលេងល្បែងកម្សាន្ត សម្តែងសិល្បៈ ឈ្វេងយល់ពីវប្បធម៌ប្រពៃណីរបស់ជនជាតិចិន ក្រោមការដឹកនាំ និងរៀបចំដោយមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
កម្មវិធីជួបជុំគ្នានេះ គឺមានការចូលរួមចែករំលែកចំណេះដឹងពីសំណាក់អ្នកគ្រូជនជាតិចិនមកពីវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ថាប់ ចាន់ថន ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ ព្រមទាំងលោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតថ្នាក់ភាសាចិន-អង់គ្លេស និងនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ផងដែរ។