www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextកម្មវិធីហ្វឹកហ្វឺនខាងក្រៅnavigate_nextវគ្គហ្វឹកហ្វឺនថ្មីៗnavigate_nextបច្ចេកទេសវិភាគហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព

បច្ចេកទេសវិភាគហានិភ័យឥណទានប្រកបដោយប្រសិទ្ធភាព

សិក្សា៖ ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ (ថ្ងៃសៅរ៍)
ម៉ោង៖ ៨:៣០ - ១៦:៣០
ជម្រើសសិក្សា៖ ផ្ទាល់ ឬអនឡាញ

បន្ទាប់ពីបញ្ចប់វគ្គសិក្សាលោកអ្នកនឹង

  • បានយល់ដឹងអំពីគោលការណ៍ និងដំណើរការវិភាគហានិភ័យឥណទានបានយ៉ាងច្បាស់
  • ចេះកំណត់ និងវាយតម្លៃហានិភ័យរបស់អតិថិជន មុនពេលសម្រេចផ្តល់ឥណទាន
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងសមត្ថភាពសងបំណុលរបស់អតិថិជនបានប្រកបដោយប្រសិទ្ធភាព
  • អាចបង្កើនគុណភាពនៃការសម្រេចចិត្តក្នុងការអនុម័ត ឬបដិសេធសំណើឥណទាន ដោយផ្អែកលើទិន្នន័យ និងការវិភាគ

មាតិកា

  • គោលការណ៍គ្រឹះ និងវត្ថុបំណងនៃការវិភាគឥណទាន
  • យុទ្ធសាស្រ្តនៃការសម្រេចចិត្ត
  • ការវិភាគ និងវាយតម្លៃឥណទានបឋម
  • ការវិភាគ និងវាយតម្លៃហានិភ័យឥណទាន
  • របាយការណ៍ហិរញ្ញវត្ថុតាមវិស័យ និងប្រភេទមុខរបរ
  • ការវិភាគហានិភ័យសុវត្ថិភាពឥណទាន
  • ករណីសិក្សា

វាគ្មិនកិត្តិយស៖ លោក អៀង សុខអូន អ្នកឯកទេសជាន់ខ្ពស់វិភាគឥណទាន ក្នុងនាយកដ្ឋានឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានបទពិសោធន៍ការងារ 20ឆ្នាំ។

អ្នកចូលរួម៖ នាយកសាខា នាយកនាយកដ្ឋានឥណទាន ប្រធានភ្នាក់ងារឥណទាន មន្ត្រីឥណទាន និងអ្នកដែលធ្វើការងារទាក់ទងនឹងកិច្ចការងារឥណទាន។

តម្លៃសិក្សា

  • USD110 (តម្លៃពេញ)
  • USD94 (Corporate Contract)
  • USD83 (Corporate Card)
(តម្លៃខាងលើនេះរួមបញ្ចូលទាំង ឯកសារមេរៀនជា Hard & Soft copy, អាហារថ្ងៃត្រង់, អាហារសម្រន់ និងវិញ្ញាបនបត្រ)

រៀបចំដោយ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា

សម្រាប់ការចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 010 900 340, 010 900 681, 015 600 784, 070 500 622

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១០ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៧៨៥ ចំនួនអ្នកទស្សនាពីម្សិល: ២.២០៣
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ