www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសិក្ខាសាលាដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ "Environmental, Social, and Governance (ESG)"

សិក្ខាសាលាដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ "Environmental, Social, and Governance (ESG)"

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ "Environmental, Social, and Governance (ESG)" ដែលដឹកនាំ និងធ្វើបទបង្ហាញដោយ លោក Ronald C. Almera CEO and Managing Partner of Grant Thornton (Cambodia) Ltd. ជូនដល់ប្អូនៗនិស្សិត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការយល់ដឹងអំពីនិន្នាការធុរកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងយុគសម័យបច្ចុប្បន្ន។ ការយល់ដឹងពីការទទួលខុសត្រូវលើបរិស្ថាន ការបង្កើតតម្លៃវិជ្ជមានដល់សង្គម និងការដឹកនាំអាជីវកម្មដោយតម្លាភាព និងក្រមសីលធម៌ គឺជានិន្នាការដ៏សំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់អ្នកដឹកនាំធុរកិច្ចជំនាន់ក្រោយ។ សិក្ខាសាលានេះ បានផ្តល់ឱកាសដ៏វិសេសវិសាលសម្រាប់និស្សិតក្នុងការក្រេបជញ្ជក់ចំណេះដឹង និងយុទ្ធសាស្ត្រថ្មីៗពីវាគ្មិនជំនាញ ដើម្បីយកទៅផ្សារភ្ជាប់ជាមួយនឹងការសិក្សា និងអនាគតការងារក្នុងពិភពធុរកិច្ចពិតប្រាកដ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៧១ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៧៨១ ចំនួនអ្នកទស្សនាពីម្សិល: ៤.០០៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ