www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextកម្មវិធីទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

កម្មវិធីទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ និស្សិតនៃ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។

ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងបន្ថែមសម្រាប់និស្សិត តាមរយៈការស្វែងយល់ផ្ទាល់ ពីខ្សែសង្វាក់ផលិតកម្មទំនើប ស្តង់ដារបច្ចេកវិទ្យា និងការគ្រប់គ្រងប្រតិបត្តិការរបស់រោងចក្រខ្នាតធំ ដែលបានផ្សារភ្ជាប់ទ្រឹស្តីអាជីវកម្មដែលបានរៀនក្នុងថ្នាក់ ទៅនឹងពិភពធុរកិច្ចពិតប្រាកដ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ២៣ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.២០២ ចំនួនអ្នកទស្សនាពីម្សិល: ៤.០០៤
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ