www.aub.edu.kh

navigate_nextឱកាសការងារ

ឱកាសការងារ

សូម​ស្វាគមន៍​ចំពោះ​បុគ្គលិក​ថ្មី ដែល​នឹង​ចូល​រួម​ចំណែក​នៅ​ក្នុង​ចក្ខុវិស័យ/បេសកកម្ម របស់​សាកលវិទ្យាល័យ។ ជា​ការ​ពិត​ដែល​ថា​យើង​ខ្ញុំ​ប្រឹង​ប្រែង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​កម្រិត​អតិបរមា សម្រាប់​ផ្តល់​ជូន​បុគ្គលិក សិស្សានុសិស្ស ​ក៏​ដូច​ជា​ភាគហ៊ុនិក​ទាំង​អស់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​សាកលវិទ្យាល័យនឹង​មិន​កាត់​បន្ថយ​ខ្ទង់​ចំណាយ​ក្នុង​ការ​បណ្ដុះ​បណ្ដាល និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ឡើយ។

ទោះ​បី​ជា​លោក​អ្នក​កំពុង​ប្រាថ្នា​បោះ​ជំហាន​ដំបូង​ក្នុង​អាជីព​ការងារ ឬ​មួយ​ជា​អ្នក​ឯកទេស​ជំនាញ​ដែល​មាន​បទពិសោធន៍​រួច​ស្រាប់​ក៏​ដោយ ​ក៏​យើងអាច​ណែនាំ​ជូន​លោក​អ្នក​នូវ​ឱកាស​ជា​ច្រើន​សម្រាប់​ចូល​រួម​បំពេញ​ការងារ​ជា​មួយ​គ្នា។

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា ជាសាកលវិទ្យាល័យឯកជនឧត្តមសិក្សា។ យើងផ្តល់ជូនកម្មវិធីសិក្សាអនុបណ្ឌិត/បរិញ្ញាបត្រ/បរិញ្ញាបត្ររង ជាពិសេសផ្នែកហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារ ការគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង ធុរកិច្ចអន្តរជាតិ Fintech និងបច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម។

យើងខ្ញុំកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងទំនេរដូចខាងក្រោម៖ 

មុខតំណែងកំពុងជ្រើសរើស កិច្ចសន្យា ចំនួន ផុតកំណត់
ជំនួយការផ្នែកសម្របសម្រួលកម្មវិធីភាសាបរទេស បុគ្គលិកពេញម៉ោង ១នាក់ ១៣ ឧសភា ២០២៤
ជំនួយការផ្នែកវេបសាយ និងរចនា បុគ្គលិកពេញម៉ោង ១នាក់ ១៥ ឧសភា ២០២៤

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១៣៩ ចំនួនអ្នកទស្សនាពីម្សិល: ១.៣៩៥
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ